khmer eng
  • គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចដំណើរការប្រតិបត្តិនៃទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចដំណើរការប្រតិបត្តិនៃទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង។

    ក្នុងដំណើរទស្សនកិច្ចនេះ មានការអមដំណើរពីឯកឧត្តមអភិបាលរងខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងរ៉ែ និងថាមពល និងការទទួលស្វាគមន៍ពីលោកអគ្គនាយកក្រុមហ៊ុនហាយជ្រូផៅវ័រឡូវើរសេសាន២ និងសហការី។

    វារីអគ្គិសនីសេសានក្រោម២នេះ ស្ថិតនៅតំបន់ភូមិភាគឦសាននៃប្រទេស ដែលមានទីតាំងទំនប់ និងស្ថានីយ៍វារីអគ្គិសនី ស្ថិតក្រោមចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក នៅក្នុងឃុំភ្លុក ចម្ងាយប្រមាណ ១.៥ គីឡូម៉ែត្រ ហើយអាងស្តុកទឹកស្ថិតនៅក្នុងឃុំភ្លុក ឃុំស្រែគរ ឃុំក្បាលរមាស ស្រុកសេសាន ដែលមានចម្ងាយប្រមាណ ២៤ គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង និងចម្ងាយប្រមាណ ៤៨៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail